លោក Trump បាននិយាយថា៖ «ពលរដ្ឋអាមេរិកាំង លោក Mike Pence អភិបាលរដ្ឋ Indiana ជាជម្រើសទីមួយរបស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងការងារដែលលោកបានធ្វើជាពិសេសនៅក្នុងរដ្ឋ Indiana ...ក៏ប៉ុន្តែខ្ញុំក៏ពេញចិត្តដែរជាមួយការពិតជាក់ស្តែងដែលលោកប្រយុទ្ធដើម្បីប្រជារាស្ត្រ ហើយលោកនឹងប្រយុទ្ធដើម្បីលោកអ្នក។ លោកជាមនុស្សមាំទាំម្នាក់»។
នៅមុនពេលលោកបង្ហាញខ្លួនលោក Pence លោក Trump បាននិយាយថាភូមិភាគមជ្ឈឹមបូព៌ាមានអស្ថិរភាពជាងមុន ហើយលោកបានបន្ទោសលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងគោលនយោបាយរបស់លោក។
លោក Trump បាននិយាយថា៖ «នៅពេលនេះ យើងកំពុងឃើញមានអស្ថិភាពនៅក្នុងប្រទេសតួកគី ដែលជាការបង្ហាញមួយទៀតនូវភាពគ្មានជោគជ័យរបស់លោកអូបាម៉ា»។
លោក Pence បានអំពាវនាវឱ្យមានភាពដឹកនាំខ្លាំងហើយបាននិយាយថា លោកបានទទួលបានជ័យជម្នះដោយបានទទួលសេចក្តីអញ្ជើញនេះកាលពីថ្ងៃពុធមុន។
លោក Pence បាននិយាយថា៖ «លោក Trump យល់ច្បាស់ពីរឿងនេះ ហើយលោកយល់អំពីប្រជារាស្ត្រអាមេរិកាំង។ ខ្ញុំបានជ័យជម្នះពិតប្រាកដដោយបាននៅជិតលោកនៅថ្ងៃនេះ»។
លោក Trump និងលោក Pence បានប្តេជ្ញាថានឹងកាត់បន្ថយពន្ធដារ គាំទ្រវិស័យជំនួញតូចតាច និងយកជ័យជម្នះលើពួកភេរវជនរដ្ឋឥស្លាម៕


0 Comments