យើងអាចនិយាយបានថារូបរាងទាំងស្រុងរបស់វាគឺដូចទៅនឹង MacBook Pro ដល់ទៅ 95% ទៅហើយ តួខ្លួនស្រោបឡើងពីលោហៈធាតុមានគុណភាពខ្ពស់, កម្រាស់ស្ដើងប្រហាក់ប្រហែលគ្នា, ឡូហ្គូបញ្ចេញពន្លឺពណ៌សនៅផ្នែកខាងលើ ដោយខុសមួយជារូបផ្លែប៉ោម និងមួយនេះជារូបអក្សរ Mi ដំណាងវិញ រីឯទីតាំងចាប់បើកអេក្រង់ឡើងលើក៏ស្រៀងគ្នាថែមទៀត។ មើលទៅ Xiaomi ប្រហែលជាចង់ធ្វើជាដៃគូប្រកួតប្រជែងជាមួយ Apple ខ្លាំងណាស់ហើយមើលទៅ ព្រោះនៅស្រុកចិនឯណោះគេបានហៅ Xiaomi ថាជា Apple ទី 2 ម្យ៉ាងវិញទៀតនិយាយដល់បញ្ហាទីផ្សារវិញដូចលោកបានអ្នកដឹងហើយថា Laptop របស់ Apple ស៊េរីថ្មីគឺមានតម្លៃ 2000$ ជាង ហើយធុនមធ្យមមាន CPU ប្រភេទ Core i5 Ram ត្រឹម 4-8GB និងអង្គផ្ទុកទិន្នន័យ 128-256GB ក៏ 1000$ ក្រាស់ដែរ ហេតុនេះវាគឺជាតម្លៃមួយថ្លៃ ដែលអ្នកមិនសូវជាមានថវិកា មិនអាចទិញវាយកមកប្រើប្រាស់បាន តែអាចប្រហែលជានឹងអាចក្លាយជាម្ចាស់របស់ Laptop Mi ពី Xiaomi បាន ជាមួយរូបរាងស្រស់ស្អាត ប្រណិត ថែមទាំងមានតម្លៃធូរថ្លៃទៀតផង បើនៅស្រុកខ្មែរយើងអាចនឹងមានភាពងាយស្រួលទិញយកមកប្រើប្រាស់ថែមទៀត។
បើទោះបីជារូបភាពទី 1 ខាងលើត្រូវបានបែកធ្លាយក៏ពិតមែន ក៏យើងនៅមិនទាន់ហ៊ានថាវាជារូបរាងពិតរបស់កុំព្យូទ័រយួរដៃរបស់ Xiaomi ផងដែរ វាអាចជាការបោកប្រាក់តាមរយៈ Photoshop ក៏ថាបាន តែអ្វីដែលយើងដឹងខ្លះៗអំពីវានោះគឺ កុំព្យូទ័រនោះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 (64-bit) ត្រៀមចេញនៅក្បែរចុងឆ្នាំ 2016 នេះតែម្ដង ដោយវាមាន 2 ទំហំសម្រាប់ជ្រើសរើសគឺ 12.5 អ៊ីញ និងមួយទៀតនៅស្រពិចស្រពិលនៅឡើយ តែអាចជាទំហំ 15.4 អ៊ីញច្រើនជាង ចំនែកកម្លាំងម៉ាស៊ីន, រយៈពេលថ្មប្រើប្រាស់ និងតម្លៃ យើងនឹងរង់ចាំមើលការប្រកាសចេញជាផ្លូវការទាំងអស់គ្នា។



0 Comments