Header Ads Widget

Responsive Advertisement

ចាប់ផ្សឹក ចៅអធិការ វត្តទួលលាភ ស្រុកបាកាន ក្រោយនាំស្រីស្នេហ៍ មករស់នៅជាមួយគ្នា ក្នុងបន្ទប់ជួល នៅភ្នំពេញ



ភ្នំពេញ៖ ព្រះចៅអធិការព្រះនាម ជា សុខុម ជាព្រះចៅអធិការវត្តទួលលាភ ឃុំមេទឹក ស្រុក បាកាន ខេត្តពោធិ៍សាត់ បាននាំប្អូនស្រី ជីដូនមួយ មកជួលបន្ទប់ស្នាក់នៅ ដោយឲ្យនាងជាប្អូន ស្រីធ្វើជាកម្មការិនីរោងចក្រ ប៉ុន្តែធាតុពិត អ្នកទាំងពីរបានស្រឡាញ់គ្នាជាង ១ឆ្នាំមកហើយ ក្រោយបែកធ្លាយ ទើបធម្មការខណ្ឌ នាំយកមកផ្សឹកនៅវត្តជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។




បើតាមលោកមេភូមិអូរដឹម បានឲ្យដឹងថា ព្រះសង្ឃអង្គព្រះនាម ជា សុខុម ព្រះជន្ម ៣០វស្សា ជាព្រះចៅអធិការ គង់នៅវត្ត ទួលលាភ ភូមិទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែក ប្អូនស្រីជីដូនមួយនោះឈ្មោះ ប៉ម ចាន់ឌី ហៅ អាឌី អាយុ ៣១ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិ អូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពខាងលើបានបន្តថា មុនពេលនាំព្រះសង្ឃបរាជិកនោះមកផ្សឹក គឺដោយសារមានពុទ្ធបរិស័ទ នៅក្បែរបន្ទប់ជួលនោះ បានដឹងថា ព្រះចៅអធិការរូបនេះ បានមានទំនាក់ទំនងជាមួយ ប្អូនស្រីជាប្អូនជីដូនមួយ រហូតស៊ីជម្រៅ ក្លាយជាសម្ព័ន្ធភាព ប្រាសចាកពីសីលធម៌ ល្មើស និង សាសនា ទើបអ្នកជិតខាង បានរាយការណ៍ មកកាន់នគរបាល និងបន្តទៅធម្មការខណ្ឌ ទើបមានវិធានការ ចាប់ផ្សឹក នៅវត្តជម្ពូវ័ន្ត តែម្តង។

បច្ចុប្បន្នគណៈកម្មការ ក៏ដូចជាធម្មការខណ្ឌ កំពុងរង់ចាំខាងគណៈកម្មការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ មកទទួលត្រឡប់ទៅវិញ ដើម្បីចាត់ទៅតាមទោសកំហុស៕
ដោយឡែក រំលឹកព័ត៌មានមួយផ្សេងទៀត កាលពីលើកមុនផងដែរថា ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយក បានតាមស្វែងរកព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន ដែលបានបង្ហោះរូបអាក្រាតកាយ និងវីដេអូសេពកាមលើ Facebook បណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងតម្លៃព្រះពុទ្ធសាសនានោះ ដើម្បីយកមកអប់រំតាមធម្មវិន័យ នៃពុទ្ធសាសនា។

លោក សេង សុមុន្នី បានឱ្យដឹងថា គណៈសង្ឃនាយកទាំង២គណៈ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ ដើម្បីតាមដានស្វែងរកព្រះសង្ឃ វ៉ា ស៊ីណាន យកមកស៊ើបសួរថា មានអាការៈដូចម្ដេច និងចាត់ចែងអប់រំ លើកទឹកចិត្តឱ្យជាសះស្បើយឡើងវិញ ទៅតាមអ្វីដែលជាធម្មវិន័យ នៃព្រះពុទ្ធសាសនា តែបើមិនអាចអប់រំបានទេ ខាងគណៈសង្ឃនឹងអនុម័តគ្នាធ្វើការផ្សឹកព្រះសង្ឃអង្គនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាតទៅទៀត។

លោក សេង សុមុន្នី បានបន្ថែមថា «កន្លងមក គណៈសង្ឃនាយក ក៏បានធ្វើការណែនាំពីធម្មវិន័យ និងបានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារ រួចមកហើយដែរ ដូចជាការហាមមិនឱ្យសម្ដែងនូវអាការៈមិនសមរម្យ ការជេរប្រមាថ ការបង្កើតជាចលាចល ការដើរធ្វើបាតុកម្ម កុំថាឡើយចេញអាក្រាតកាយ សូម្បីតែមានការលាត់ស្បង់ចីវរ ដែលធ្វើឱ្យបាត់បង់ការជ្រះថ្លារបស់ពុទ្ធបរិស័ទ ក៏មិនឱ្យប្រព្រឹត្តខុសផង នៅសម័យព្រះក៏មានព្រះសង្ឃ ដែលប្រព្រឹត្តអំពើបែបនេះដូចគ្នា តែព្រះពុទ្ធបានធ្វើការអប់រំទៅតាមធម្មវិន័យ និងមានការផ្សឹកផងដែរ ព្រោះបុគ្គលប្រភេទនេះ មិនអាចប្រតិបត្តិនូវព្រះធម៌ ឬធម្មវិន័យបានដូចមុនឡើយ គ្រាន់តែនៅសម័យនោះមិនសូវមានអ្នកណាដឹងច្រើន ព្រោះមិនមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ដូចបច្ចុប្បន្ន»។

Post a Comment

0 Comments