Header Ads Widget

Responsive Advertisement

ដំបូន្មាន​ទាំង 10 សម្រាប់​អ្នក​ចង់​ប្រើ​កាមេរ៉ា​ស្មាតហ្វូន​ថត​រូប និង​វីដេអូ​ឲ្យ​បាន​ស្ទាត់​ជំនាញ!



សម័យកាលកាន់តែវិវត្តន៍ទៅមុខ កាមេរ៉ាស្មាតហ្វូនរបស់​យើង កាន់​តែ​មាន គុណភាព​ខ្ពស់ ជាង​មុន​ផង​ដែរ ដែល​វា​អនុញ្ញាត្តិ អោយ​យើង​ធ្វើ​ការ ផ្តិត​យក​រូបភាព វីដេអូ​បាន​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា ហើយ​ក៏ងាយស្រួល យកទុកដាក់តាមខ្លួន អាចជំនួស អោយកាមេរ៉ា ឌីជីថលបាន។ ចំពោះការថតរូប យើង​ឃើញថា អ្នកគ្រប់គ្នាអាចផ្តិតយក រូបភាពបានល្អណាស់ ក៏ប៉ុន្តែសម្រាប់ការផ្តិត យកវីដេអូវិញ មិន​សូវ​ជា មានមនុស្សច្រើនទេ ដែលអាចធ្វើបានល្អ ដោយប្រើប្រាស់ កាមេរ៉ាទូរស័ព្ទនោះ។


ខាងក្រោមនេះគឺជាដំបូន្មាន ដ៏ពិសេសទាំងដប់ ដែលវាអាចជួយអោយ អ្នកអាចធ្វើការផ្តិត យកវីដេអូ បាន​គុណភាព ល្អនិងពេញលក្ខណៈ ងាយស្រួល សម្រាប់យកមក ទស្សនាវិញ។
ជូតសំអាតកញ្ចក់កាមេរ៉ា
មុននឹងថតរូប សូមប្រើក្រណាត់ទន់ គ្មានប្រឡាក់ ដូចជាក្រណាត់ជូនវែនតា រឺក៏អាវជាដើម មកជូត​ថើរៗ​នៅ​លើ ស្រទាប់ កែវកាមេរ៉ា ចៀសវាងមានស្នាមប្រឡាក់ ដែលធ្វើអោយ ការផ្តិតយកវីដេអូ មានគុណ​ភាព​អន់។
កុំយកដៃខ្ទប់រន្ធស្រូបសម្លេង (Microphone)
ប្រសិនបើអ្នកច្រឡំយកដៃខ្ទប់រន្ធសម្លេង Microphone កំឡុងពេលថត នោះវីដេអូ ដែលទទួលបាន នឹង​មាន​សម្លេង ខ្សោយខ្លាំងៗ មិនល្អនោះទេ។ ហេតុដូច្នេះហើយ សូមចៀសវាង យកដៃ រឺរបស់ផ្សេងៗ មក​ខ្ទប់រន្ធសម្លេង អោយសោះ។
ពេលថត សូមប្រើដៃទាំងពីរកាន់កាមេរ៉ា
នៅកំឡុងពេលថតវីដេអូ អ្នកត្រូវមាន ស្មារតីប្រុងប្រយ័ត្ន ជានិច្ច ពោលត្រូវប្រើប្រាស់ ដៃទាំងពីរ ដើម្បី​កាន់​ទូរស័ព្ទ ដើម្បីរក្សាលំនឹង ចៀសវាងមានរំញ័រ ផ្សេងៗកើតឡើង។ បើអាចគួរតែ ប្រើប្រាស់​ជើង​ទំរ Tripod រឺអ្វីផ្សេងៗ ដើម្បីជួយទប់ កាមេរ៉ាអោយនឹងល្អ ព្រោះទូរស័ព្ទ យើងវាមាន ទំងន់ស្រាល ងាយ​ស្រួល ញ័រទៅតាម ដៃកាន់របស់យើង។
ត្រូវផ្តេកទូរស័ព្ទជានិច្ចពេលកំពុងថតវីដេអូ
ចៀសវាងអោយបាននូវការថតវីដេអូបញ្ឈរ ព្រោះអីវានឹងធ្វើអោយ វីដេអូទាំងមូល ក្រឡាប់ចាក់ និងខូចទាំងស្រុង។ ត្រូវកាន់ទូរស័ព្ទផ្តេក ដើម្បីផ្តិតយកទិដ្ឋភាពផ្តេកជានិច្ច ហើយក៏ត្រូវ អោយស្មើរ ទៅនឹងផ្ទៃដីផងដែរ ចៀសវាងវីដេអូ មានភាពផ្អៀង។
ចៀសវាងផ្តិតវីដេអូនៅកន្លែងដែលមានពន្លឺកុងជាមួយកាមេរ៉ា
នៅក្នុងកំឡុងពេលថតវីដេអូ សូមជ្រើសរើសទីតាំងណា ដែលគ្មានពន្លឺកុង ជាមួយកាមេរ៉ា។ ពន្លឺដែល​កុង​ចូលកាមេរ៉ា នឹងធ្វើអោយ យើងមិនអាចចាប់យក ​វត្ថុនានា បានច្បាស់នោះទេ ហើយវត្ថុនោះ អាច​ប្រែ​​ជាងងឹតវិញបាន។
សាកថ្មអោយពេញ មុននឹងចាប់ផ្តើមថតវីដេអូ
នៅកំឡុងពេលថតវីដេអូ ទូរស័ព្ទអ្នកនឹងឡើងក្តៅ ហើយវាក៏ប្រើប្រាស់ ថ្មច្រើនដែរ ជាពិសេសវីដេអូ ដែល​មាន​កម្រិតភាពច្បាស់ 1080 HD និង​ 4K តែម្តង។ សូមសាកថ្ម អោយបានពេញ រឺក៏មាន Power bank ទុកបំរុង ពេលថតវីដេអូ ចៀសវាងអស់ថ្ម ពាក់កណ្តាលទី។
មុននឹងថតវីដេអូ សំអាត Memory ទូរស័ព្ទអោយស្អាតសិន
ដូចយើងបានជំរាបខាងលើហើយថា ក្នុងកំឡុងពេលយើងថតវីដេអូ ទូរស័ព្ទយើង ត្រូវធ្វើការធ្ងន់ បន្តិច​ហើយ ក្នុងការទាញផ្តិត យករូបភាព ហើយច្របាច់ (Render) បញ្ចូលវាជា ឯកសារវីដេអូតែមួយ។ ប្រសិន​បើទូរស័ព្ទយើង មានល្បឿនយឺត ដោយសារបើក កម្មវិធីច្រើនពេក ដំណើរការនៃការ ថតវីដេអូ​នេះ​ក៏រអាក់រអួល ទៅតាមនោះដែរ។ សូមធ្វើការលុប កម្មវិធីចាស់ៗចេញពី Task Manager និងសំអាត​ដោយ ប្រើប្រាស់កម្មវិធី Cleaner ផ្សេងៗ។
ចៀសវាងកុំផ្លាស់ប្តូរប្លង់ថត ពីកន្លែងងងឹត ទៅ ភ្លឺ
កាមេរ៉ាទូរស័ព្ទទូទៅ មិនមានសមត្ថភាពល្អ ក្នុងការកែសម្រួល ប្រព័ន្ធពន្លឺបានរហ័ស នោះទេ។ នេះ​មាន​ន័យ​ថា ប្រសិនបើអ្នកកំពុងតែ ថតវីដេអូកន្លែងងឹត ហើយបង្វែរ ទៅកន្លែងដែល មានពន្លឺខ្លាំងវិញ វីដេអូ​ទាំង​មូលនឹង រញ៉េរញ៉ៃ អាចអោយអ្នកមើល ឈឺក្បាលបាន។

ហាមប្រើប្រាស់មុខងារពង្រីកអោយសោះ
នៅកំឡុងពេលថតវីដេអូ ប្រសិនបើអ្នកចង់ពង្រីក ទិដ្ឋភាពអ្វីមួយ អោយកាន់តែច្បាស់ សូមកាន់កាមេរ៉ា​ដោយ​ដើរ ចូលទៅជិត ចៀសវាងកុំប្រើមុខងារ ពង្រីកអោយសោះ។ មុខងារពង្រីក នៅលើកាមេរ៉ាអ្នក នឹងធ្វើអោយ គុណភាពវីដេអូបែក អាក្រក់មើល ជាក់ជាមិនខាន។ ប៉ុន្តែសម្រាប់ទូរស័ព្ទ ដែលមានកែវ Optical Zoom ដូចជា Lumia 1020, Galaxy K Zoom និង Asus Zenfone Zoom វិញ អ្នកប្រាកដ​ជា​រីករាយក្នុងការថតរូបពង្រីក។


ហាត់ពត់កាយវិការបស់អ្នកអោយមានភាពនឹងនរ
ការថតវីដេអូ មិនមែនជាភាព ងាយស្រួលបុន្មានទេ ហើយយើងក៏មិនអាច ថតនៅស្ងៀមរហូតដែរ ពោល​ត្រូវ​មានចលនា។ អ្នកគួរតែហាត់ធ្វើចលនាតួខ្លួន របស់អ្នកមួយៗ កុំដើររលាក់ និងញាប់ពេក ព្រោះវាអាចប៉ះពាល់ ដល់គុណភាព ថតវីដេអូបាន។
សង្ឃឹមថា ដំបូន្មានទាំងដប់នេះ អាចជួយអោយអ្នក មានភាពប្រុងប្រយ័ត្តជាងមុន កំឡុង​ពេល​ថតវីដេអូ​ដោយ​ប្រើ​ប្រាស់ កាមេរ៉ាទូរស័ព្ទដៃ។ មិនសូវមានមនុស្សច្រើនទេ អាចប្រើប្រាស់ ទូរស័ព្ទដៃ ថតវីដេអូ​បាន​ល្អ​នោះ ព្រោះអីវាតម្រូវ អោយអ្នកថត មានភាពអត់ធ្មត់ និងមានភាពច្នៃប្រឌិតបន្តិច ហើយអ្វីដែល​យើង​គួរ​តែ​យកចិត្តទុកដាក់ បំផុតនោះគឺពន្លឺតែម្តង។ ដំបូន្មានចុងក្រោយនោះ បើអាច សូមកុំថតវីដេអូ ដែល​មាន​កម្រិតរូបភាព ធំពេកដូចជា 1080 HD និង 4K ជាដើម ព្រោះអីកាលណាវីដេអូ កាន់តែធំ ទំហំរូបភាព​ក្នុង​មួយវិនាទី (frame per second/fps) ក៏កាន់តែតូច ដែលធ្វើអោយអោយវីដេអូ ហាក់​ដូច​ជា​មិន​រលូនប៉ុន្មាននោះទេ ហើយវាក៏ស៊ីអង្គផ្ទុកទិន្នន័យ និងធ្វើអោយទូរស័ព្ទឆាប់ក្តៅផងដែរ។

Post a Comment

0 Comments